សារក្នុង Facebook របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពេលជួបពិភាក្សាការងារជាមួយប្រតិភូនាវា យុវជន អាស៊ាន-ជប៉ុន

នៅរសៀលថ្ងៃទី ១៩ ខែ វិច្ឆិកា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យប្រតិភូនាវាយុវជនអាស៊ាន- ជប៉ុន ដឹកនាំដោយ លោកស្រី KAORI NAKAMURI ចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ លោកស្រី KAORI NAKAMURI បានអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រចំពោះសកម្មភាពនាវាយុវជនអាស៊ីអាគ្នេយ៍ជប៉ុន។ កម្មវិធីនេះបង្កើតឡើងតាំងពីឆ្នាំ ១៩៧៤ ហើយគោលដៅនៃកម្មវិធីនេះ ដើម្បីពង្រីក និងពង្រឹងសមត្ថភាពយុវជន និងយុវជនក្នុងតំបន់។ កម្មវិធីនេះបានក្លាយទៅជាបណ្តាញយុវជនថ្មីមួយក្នុងការជួយគ្នាទៅវិញទៅមកក្រោមចក្ខុវិស័យដ៏ត្រឹមត្រូវនៃរដ្ឋាភិបាលជប៉ុន។ ប្រទេសជប៉ុនក៏បានសំដែងនូវក្តីមោទនភាពផងដែរចំពោះការរៀបចំសន្និបាតនាវាយុវជនអាស៊ីអាគ្នេយ៍នៅទីក្រុងសៀមរាបកន្លងមកដែលមានប្រធានបទ ទាក់ទងនឹងបរិស្ថាន និងពិភពលោកបៃតងដែលបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ហើយប្រទេសជប៉ុនចងចាំទុកជានិច្ច។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះយុវជនយុវនារីទាំងអស់ដែលបានមកកាន់ប្រទេសកម្ពុជា នាពេលនេះ។ សម្តេចតេជោក៏បានបញ្ជាក់ផងដែរអំពីចក្ខុវិស័យរបស់ថ្នាក់ដឹកនាំជប៉ុន និងអាស៊ានដែលគាំទ្រអោយមានកម្មវិធីនាវាយុវជនជប៉ុននេះ កាលពី ៤៩ ឆ្នាំកន្លងមកនេះ ដែលគួរជាទីគោរព និងជាមរតកដែលបន្សល់ទុកឱ្យយុវជនកម្ពុជា យុវជនអាស៊ាន និងយុវជនជប៉ុនមានទំនាក់ទំនង និងយល់គ្នាកាន់តែច្បាស់។ តាមរយៈទំនាក់ទំនង និងការស្គាល់គ្នានេះ គឺនឹងសម្រួលជួយធ្វើឱ្យរាល់កិច្ចសហប្រតិបត្តិការទំនាក់ទំនងជាមួយគ្នាកាន់តែងាយស្រួល និងមានប្រសិទ្ធិភាពទៅថ្ងៃអនាគត។ អាស៊ាន គឺជាសហគមន៍មួយដែលមានជោគវាសនាតែមួយ ហើយតាមរយៈការយល់គ្នារវាងនាវាយុវជននេះ គឺនឹងជំរុញទំនាក់ទំនងរវាងយុវជនអាស៊ាន និងជប៉ុនអោយកាន់តែស៊ីជម្រៅថែមទៀត។ សម្តេចតេជោ … Continue reading សារក្នុង Facebook របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពេលជួបពិភាក្សាការងារជាមួយប្រតិភូនាវា យុវជន អាស៊ាន-ជប៉ុន